ធនាគារ អេស ប៊ី អាយ លី ហួរ (SBI Ly Hour Bank) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានផ្ដល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន ២០០ ដល់សាលារៀនចំនួន ១០០ កន្លែង នៅទូទាំងប្រទេស។
ការផ្ដល់ជូននេះមានគោលបំណងពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការអធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ និងយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ចរាចរណ៍។
ធនាគារ អេស ប៊ី អាយ លី ហួរ បានសង្កត់ធ្ងន់ថា ការផ្ដល់ជូននេះបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។ រនាំងសុវត្ថិភាពចរាចរណ៍ទាំងនេះត្រូវបានរំពឹងថានឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតមានចំពោះសិស្សានុសិស្ស ក៏ដូចជាចូលរួមចំណែកបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពសម្រាប់កុមារ។
សកម្មភាពសប្បុរសធម៌នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ចំពោះទំនួលខុសត្រូវសង្គម និងការរួមចំណែកដល់សុខុមាលភាពសាធារណៈ៕


























