ភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ – ធនាគារ ABA បានធ្វើបដិវត្តន៍លើបទពិសោធន៍ធនាគារឌីជីថល ដោយបានបញ្ចូលនូវមរតកវប្បធម៌ជាតិខ្មែរទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើប។ ការវិវត្តន៍នេះ ត្រូវបានជំរុញដោយការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកប្រើប្រាស់ផ្ទាល់។
ចាប់តាំងពីឆ្នាំ ២០២៣ មក ធនាគារ ABA មានមោទនភាពក្នុងការរំលេចទិដ្ឋភាពប្រពៃណីវប្បធម៌ខ្មែរនៅក្នុងសេវាធនាគាររបស់ខ្លួន។ គំនិតផ្តួចផ្តើមនេះបាននាំមកនូវរូបភាពវប្បធម៌ខ្មែរដ៏រស់រវើកជាច្រើនដូចជា ពិធីបុណ្យអុំទូក បុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាទិដ្ឋភាពដ៏ល្អឯកនៃប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មកបង្ហាញនៅក្នុងកម្មវិធី ABA Mobile។
រាល់ការរចនាទាំងអស់ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ចាប់ពីទិដ្ឋភាពរួមរហូតដល់ប៊ូតុងនីមួយៗ ដោយសុទ្ធតែបានរំលេចនូវក្បាច់រចនា និងមរតកខ្មែរ រួមមានសិល្បៈប្រពៃណី របៀបរស់នៅប្រចាំថ្ងៃ និងរបាំបុរាណខ្មែរ ព្រមទាំងលក្ខណៈពិសេសជាច្រើនទៀត។ តាមរយៈការប្រើប្រាស់ ABA Mobile ប្រពៃណីវប្បធម៌ខ្មែរ នឹងនៅជាមួយលោកអ្នកជានិច្ច។
តើលោកអ្នកពេញចិត្តម៉ូដរចនាមួយណាជាងគេនៅក្នុងកម្មវិធី ABA Mobile?