
ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់
ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះមានគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសិង្ហបុរី។ ភាពជាដៃគូនេះត្រូវបានគេមើលឃើញថាជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកសាងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។…